១៦ឆ្នាំក្រោយ ភ្នំពេញក្រោន ឈ្នះពានសម្តេច ហ៊ុន សែន លើកទី៣
ចែករំលែក

ក្រុមកីឡាបាល់ទាត់ ភ្នំពេញក្រោនក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៨ ឆ្នាំ ២០២៥ ក្រោយយកឈ្នះព្រះខ័នរាជស្វាយរៀង ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។ នេះជាការឈ្នះលើកទី៣ របស់ភ្នំពេញក្រោន បន្ទាប់ពីឈ្នះលើកចុងក្រោយឆ្នាំ ២០០៩។ ភ្នំពេញក្រោន តាមស្មើទ័ព និងវិសាខា ដែលឈ្នះ៣លើកដូចគ្នា ស្របពេលស្វាយរៀងឈ្នះ៥ដងលើសគេ។

ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី២៥ ខែឧសភា កីឡាករ ឡុង ភារ៉ាត ស៊ុតពីចម្ងាយដ៏អស្ចារ្យជួយភ្នំពេញក្រោន នាំមុខស្វាយរៀងមុននៅនាទី២៤។ ឈានដល់វគ្គទី២​ ញាណ សុស៊ីដាន រកបានគ្រាប់តាមស្មើឱ្យស្វាយរៀងវិញនៅនាទី៦២ មុនពេល នេតូ រ៉ុនឌុន បន្ថែមគ្រាប់ទី២ និងជាគ្រាប់បាល់ជ័យជម្នះឱ្យក្រុមលោក Oleg Starynskiy នៅនាទី៧៨។

នេះជាជើងឯកលើកទី៣របស់ភ្នំពេញក្រោន និងជាលើកដំបូងក្រោយរង់ចាំអស់រយៈពេល ១៦ឆ្នាំ។ ក្រុមដែលមានលោក Oleg ឈ្នះជើងឯក Hun Sen Cup ពីរលើកដំបូងនៅឆ្នាំ ២០០៨ និង ២០០៩។ ក្នុងចំណោមការរៀបចំពានរង្វាន់នេះ១៨លើក ព្រះខ័នរាជស្វាយរៀងឈ្នះច្រើនជាងគេចំនួន៥លើក តាមពីក្រោយដោយ ទ័ព វិសាខា និងភ្នំពេញក្រោន ដែលឈ្នះ៣លើកដូចគ្នា។ ណាហ្គាវើលដិ៍ ប៉ូលិស (សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ) បឹងកេត និងក្រុមចាស់ខេមរាកីឡា ឈ្នះ១លើកដូចគ្នា។

សម្រាប់ការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ បឹងកេត បានយកឈ្នះវិសាខា ៣-០៕

ព័ត៌មានថ្មីៗ