ការប្រកួតបិទរដូវកាល Premier League នឹងបញ្ចប់នៅយប់ថ្ងៃទី២៥ ខែឧសភានេះហើយ ដោយជំនួបទាំង១០គូ នឹងដំណើរការដំណាលគ្នានៅម៉ោង ១០ [ម៉ោងនៅកម្ពុជា]។ ក្រុមជើងឯក និងក្រុមត្រូវកាត់ចោលរកឃើញអស់ហើយ នៅឡើយតែ Manchester City Newcastle United, Chelsea, Aston Villa និង Nottenham Forest នឹងត្រូវប្រជែងគ្នាយក៣ក្រុម សម្រាប់កៅអី UEFA Champions League រដូវកាលក្រោយ ក្នុងជំនួបបិទរដូវកាល ២០២៤-២៥ នេះ។
ក្រុមដែលស្ថិតនៅចំណាត់ថ្នាក់ពីលេខ៣ ដល់លេខ៧ ដែលរួមមាន Man City, Newcastle, Chelsea, Aston Villa និង Nottenham Forest ត្រូវប្រជែងចូលតំបន់ Top5 ដើម្បីបានកៅអីក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយ ជាមួយក្រុមជើងឯកលីគកំពូលអង់គ្លេស Liverpool ក្រុមលេខ២ Arsenal និង Tottenham Hotspur ដែលក្រុមជើងឯក Europa League ។
ក្នុងចំណោម៥ក្រុមនេះ ត្រូវប្រជែងគ្នាយក ៣ក្រុមប៉ុណ្ណោះដើម្បីចូលតំបន់៥ក្រុមល្អបំផុតក្នុងតារាងលីគកំពូលអង់គ្លេសល នាការប្រកួតចុងក្រោយបិទរដូវកាល។ ឆ្លងកាត់៣៧ប្រកួតកន្លងមក Man City ស្ថិតនៅលេខ៣ មាន៦៨ពិន្ទុ ស្របពេល Newcastle, Chelsea និង Aston Vill មាន៦៦ពិន្ទុដូគ្នា និង Nottm Forest ស្ថិតនៅលេខ៧ មាន៦៥ពិន្ទុ។
Man City ត្រូវជួប Fulham, Newcastle Everton, Aston Villa ជួប Man Utd និង Chelsea តតាំង Nottm Forest ដែលជាការប្រកួតគួរចាប់អារម្មណ៍ជាងគេ។ ក្រុមមេឃខៀវ ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីបានកៅអី Champions League រដូវកាលក្រោយ ស្របពេល៤ក្រុមទៀតត្រូវពឹងផ្អែកលើលទ្ធផលជំនូបក្រុមផ្សេង។
យ៉ាងណាក៏ដោយ ក្នុងចំណោមក្រុមទាំង៥នេះ ប្រសិន២ក្រុមទៀតមិនជាប់ក្នុងតំបន់ Top ៥ ក៏ពូកគេបានកៅអី Europa League ឬ Europa Conference League រដូវកាលក្រោយផងដែរ។ ដោយឡែកបើ Chelsea ដណ្តើមបានជើងឯកក្របខណ្ឌទី៣អឺរ៉ុប Europa Conference League ពី Real Batis នៅថ្ងៃទី២៨ ខែឧសភា ប៉ុន្តែពូកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ក្រោមលេខរៀងទី៦ នៅ Premier League នោះកៅអី Europa League រដូវកាលក្រោយ នឹងមានក្រុមពីលីគកំពូលអង់គ្លេសចំនួន២ ហើយក្រុមលេខ៨ នឹងទទួលបានកៅអី Conference League ជំនួសវិញ៕